គ្រឿងផ្សំ
សាច់គោហាន់ជាចំនិតស្ដើង ឆ្អឹងស៊ុបគោ
ប្រហិតសាច់គោ ឈាមគោស្រស់ (យើងអាចធ្វើជាសាច់ជ្រូកក៏បានដោយផ្ដូរ
ជាសាច់ជ្រូកចំនិត ឆ្អឹងស៊ុបជ្រូក ប្រហិតសាច់ជ្រូកក៏បានប្រហិតសាច់គោក៏បាន
និងឈាមជ្រូកស្រស់)
ត្រកួន សណ្ដែកបណ្ដុះ ទឹកត្រី ស្ករស អំបិល ប៊ីចេង ម្រេចគ្រាប់ ថ្នាំចិន ទឹកស៊ីអីវ
មើមខ្ញីបន្តិច និងដើមឃិនឆាយមួយដុំ គុយទាវសរសៃតូច ខ្ទឹមលីងនិងស្លឹកខ្ទឹម។
វិធីធ្វើ
យើងត្រូវដាំទឹកឲ្យពុះរួចដាក់ឆ្អឹងស៊ុបរង្ងាស់ ជាមួយទឹកត្រី ស្ករស អំបិល
ប៊ីចេង ម្រេចគ្រាប់ ថ្នាំចិន ទឹកស៊ីអីវមើមខ្ញី
និងដើមឃិនឆាយទាល់តែឆ្អិនចេញជាតិល្អ។
បន្ទាប់មកយើងត្រូវដាំទឹកមួយឆ្នាំងទៀតដើម្បីស្រុះគុយទាវ ត្រកួន
និងសណ្ដែកបណ្ដុះឲ្យទន់រួចហើយដាក់ចាន
យើងយកកន្ត្រងគុយទាវមកធ្វើការស្រុះសាច់គោនិងប្រហិត ប៉ុន្តែកុំឲ្យឆ្អិនពេក
រួចហើយដាក់ពីលើចានដែលដាក់គុយទាវ។ ចុងក្រោយយើងត្រូវយកវែកសំលរ
ហើយចាក់ឈាមគោស្រស់ចូលក្នុងវែកបន្តិចបន្ទាប់មកយកវែកដែលដាក់ឈាមនោះលាយជាមួយទឹកស៊ុបដែលយើងបានដាំនោះ(តែមិនមែនចាក់ទៅក្នុងឆ្នាំងស៊ុបនោះទេ)យើងត្រូវកាន់វែកនោះដាក់លើទឹកស៊ុបដែលក្ដៅរួចយកស្លាបព្រាកូរទាល់តែទឹកស៊ុបនោះឡើងក្រម៉ៅនោះមានន័យថាស៊ុបឈាមនោះឆ្អិនហើយចាក់ចូលទៅក្នុងចានគុយទាវ
ជាចុងក្រោយរោយខ្ទីមលីង និងស្លឹកខ្ទឹមពីលើជាការស្រេច។