Friday, April 8, 2016

វិធីធ្វើសាំងវិចសាច់ត្រីធូណា

គ្រឿងផ្សំ÷ សាច់ត្រីធូណាកំប៉ុង (រកបានតាមផ្សារទំនើប) ប៉េងបោះ ខ្ទឹមបារាំង សាឡាត់ នំប័ុងជ្រុង ពងមាន់ស្ងោរ ម្រេច អំបិល និងម៉ាយូណេស។
វិធីធ្វើ÷ ដំបូងយកត្រីធូណាកំប៉ុងគាស់ដោយយកកន្ត្រងច្រោះយកទឹក
ចេញ ហើយយកស្លាបព្រាសង្កត់ឲ្យអស់ទឹករួចដាក់ក្នុងចានក្រឡូមមួយ បន្ទាប់មកយកពងទាដែលបានស្ងោរួចបកសំបកឲ្យបានស្អាតដាក់ក្នុងចាន
ជាមួយត្រីធូណា(សាច់ត្រីមួយកំប៉ុងប្រើតែពង១បានហើយ) ដោយបន្ថែម
អំបិលបន្តិច ម្រេចបន្តិច ម៉ាយូណេស (ត្រីមួយកំប៉ុងម៉ាយូណេស១ ស្លាបព្រាបាយ)រួចធ្វើការច្របល់ត្រីនិងពងមាន់ឲ្យបានបែកហើយសប់ល្អរួចទុកមួយឡែក។ បន្ទាប់មកយកបន្លែមកលាងសំអាតឲ្យបានស្អាត ប៉េងប៉ោះ និងខ្ទឹមបារាំងត្រូវហាន់ជាបន្ទះស្ដើងល្មម ។សាឡាត់ត្រូវបេះជាសន្លឹកទុកមួយឡែក។ បន្ទាប់មកទៀត យកខ្ទះបើកភ្លើងរៀងក្ដៅល្មម ដាក់កំដៅនំប័ុងឲ្យរាងក្រហម ដើម្បីឲ្យស្រួយឆ្ងាញ់ ។ចុងក្រោយយើងត្រូវធ្វើការរៀបសាំងវិច ដោយយកសាច់ត្រីដែលបានរៀបចំរួចមកបៀកជាមួយនំប័ុង រួចបន្ថែមជាមួយសាឡាត់ ប៉េងបោះ ខ្ទឹមបារាំង ហើយយកនំប័ុងមួយចំនិតទៀតដាក់គ្របពីលើជាការស្រេច ។ អ្នកអាចធ្វើញាំបានជាអាហាពេលព្រឹក ឬក៍ដំណើរកំសាន្ត ដោយចំនាយពេលវេលាតិចតួចបំផុត

0 comments:

Post a Comment