+ គ្រឿងផ្សំ សាច់គោ ឬសាច់ជ្រូក (ហាន់ជាបន្ទះស្ដើងៗ)
ឬលាយគ្រឿងសមុទ្រតាមចំនូលចិត្ត ដើមខាត់ណា មីកាតាំង ឬគេហៅថាបាញ់កាញ់យកអាទន់
ប្រេងឆា ខ្ទឹមស ម្រេច ប្រេងខ្យង ទឹកត្រី ទឹកស៊ីអីវ អំបិល ប៊ីចេង ស្ករស
ខ្ទឹមសចិញ្ចាំ ម្សៅស៊ុបមាន់ ម្សៅឆា និង ពងទា។
+ វិធីធ្វើ មុនដំបូងត្រូវសកខាត់ណាលាងទឹករួចហាន់ជារបៀបឆា បន្ទាបយកឆ្នាំង ឬខ្ទះដាំទឹកបន្តិចដើម្បីធ្វើការស្រុះរយៈពេល៣០វិនាទី ក្នុងទឹកដែលស្រុះខាត់ណាត្រូវបន្ថែមអំបិលនិងប្រេងឆាបន្តិចដើម្បីរក្សា
ពណ៍ឲ្យនៅបានស្អាត បន្ទាប់ពីស្រុះរួចយើងចាក់ចូលក្នុងចញ្ចែងលាង
ជាមួយទឹកធម្មតាទុកមួយឡែក។
ចំពោះសាច់យើងត្រូវធ្វើការប្រឡាក់ជាមួយគ្រឿងទេសមានដូច ស្ករស អំបិិល ប៊ីចេង
ម្សៅស៊ុបមាន់ ប្រេងខ្យង ទឹកត្រី ទឹកស៊ីអីវ
និងម្រេចរួចធ្វើការច្របល់ឲ្យសប់ទុកមួយឡែក។
ចំនែកមីកាតាំងយើងត្រូវប្រលេសវាកុំឲ្យនៅជាប់គ្នារួចធ្វើការប្រឡាក់ជាមួយប្រេងខ្យងរួចទុកមួយឡែក។
វិធីឆា យកខ្ទះដាក់ប្រេងឆាចូលទុកឲ្យក្ដៅបន្ទាប់មកដាក់ខ្ទឹមសចូលលីងឲ្យឈ្ងុយ
រួចដាក់សាច់ដែលបានប្រលាក់គ្រឿងឆាឲ្យឆ្អិនបន្ទាប់មកដាក់ខាត់ណា
ដែលបានស្រុះរួចឆាជាមួយគ្នា បន្ទាប់មកទៀតចាក់ទឹកលាយជាមួយ
ម្សៅឆាដើម្បីឲ្យវាឡើងខាប់ពេលដែលដែលឆាពុះភ្លក់មើលរសជាតិតាម
ចំនូលចិត្ត រួចបន្ថែមពងទាកូរវាឲ្យសប់ ចុងក្រោយដាក់មីដែលយើងបាន
ប្រឡាក់ជាមួយប្រេងខ្យង រួចធ្វើការឆាឲ្យសប់ម្ដងទៀតជាកាស្រេច។
0 comments:
Post a Comment