Friday, April 8, 2016

របៀបធ្វើនំហិលបែបកូរ៉េតុកប៉ុកគី

គ្រឿងផ្សំមានដូចជា នំអង្ករកូរ៉េ ម្ទេសម៉ត់ red pepper paste (គ្រឿងផ្សំទាំង៣មុខនេះអាចរកទិញបាននៅផ្សារទំនើបអ៊ីអន ឬតាមម៉ាតកូរ៉េ) ស្ករសរ ប្រហិត (អាចដាក់តាមប្រភេទយើងចូលចិត្ត) ពងមាន់ស្ងោ ស្លឹកខ្ទឹម និងទឹកធម្មតា ឬទឹកស៊ុប។
វិធីធ្វើ ដំបូងយកខ្ទះដាក់ទឹកល្មមតាមបរិមាណនំ ដាក់នំចូល បន្ទាប់មកទៀតយកកូនចានដាក់red pepper paste លាយជាមួយម្ទេសម៉ត និឹងស្ករសរ កូរចូលគ្នាឲ្យសប់ (ដាក់តាមនំតិចនំច្រើន បើនំ១៥ទៅ២០ដុំ ដាក់ red pepper paste 1ស្លាបព្រាកន្លះ ដាក់ម្ទេសម៉ត់១ស្លាបព្រាបាយ ស្ករសរ១ស្លាបព្រាបាយ) រួចចាក់ចូលទៅក្នុងខ្ទះហើយបើកភ្លើងដាំឲ្យពុះ ពេលដែលនំពុះយើងអាចបន្ថែមប្រហិត និងពងទាស្ងោរចូល យើងអាចភ្លក់បន្ថែមរសជាតិតាមការ
ចូលចិត្តរបស់យើង រួចរង្ងាស់ទាល់តែខាប់ទឹកជាការស្រេច ។ពេលដែលដួសដាក់ចានយើងអាចរោយស្លឹកខ្ទឹមជាការលំអរ។

0 comments:

Post a Comment